ឯកអគ្គរដ្ឋទូតថៃប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេសខ្លួនបានប្រើគ្រាប់បែកចង្កោមបាញ់ចូលមកទឹកដីកម្ពុជា អំឡុងការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនជាមួយកងទ័ពកម្ពុជាកាលពីដើមខែកុម្ភៈ។ នេះបើតាមការអះអាងរបស់សម្ព័ន្ធភាពគ្រាប់បែកចង្កោម។
សម្ព័ន្ធភាពគ្រាប់បែកចង្កោមបានឲ្យដឹងថា តាមការចុះស៊ើបអង្កេតដល់ទីកន្លែងចំនួនពីរលើក គេបានធ្វើការសន្និដ្ឋានថា ថៃបានបាញ់គ្រាប់បែកចង្កោមចូលមកក្នុងទឹកដីកម្ពុជា ក្នុងការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំកាលពីថ្ងៃទី០៤-០៧ កុម្ភៈ កន្លងទៅ។
លោកស្រី Luara Chesseman នាយកអង្គការសម្ព័ន្ធគ្រាប់បែកចង្កោមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏ថា «វាជារឿងដ៏រន្ធត់ដែលប្រទេសណាមួយបានងាកទៅប្រើគ្រាប់បែកចង្កោម បន្ទាប់ពីសហគមន៏អន្តរជាតិបានហាមឃាត់ការប្រើគ្រាប់បែកនេះ។ ប្រទេសថៃ ក៏ជាប្រទេសដែលដាក់បំរាមលើការប្រើគ្រាប់មិនប្រឆាំងមនុស្សដែរ ហើយប្រទេសថៃគ្មានស្មារតីទាល់តែសោះ ដែលខ្លួនបានប្រើអាវុធដែលគេហាមឃាត់នេះដើម្បីសម្លាប់ និងធ្វើឲ្យជនស៊ីវិលរងរបួស»។
គ្រាប់បែកចង្កោមដែលប្រើប្រាស់ដោយភាគីថៃក្នុងការប៉ះទង្គិចគ្នាជាមួយកម្ពុជា បានធ្វើឲ្យប៉ូលិសកម្ពុជាចំនួន២នាក់ស្លាប់ និង៨នាក់ទៀតរងរបួស ក្នុងពេលដែលពួកគេបានប៉ះពាល់វា
Post a Comment