2011-04-23
ទាហានខ្មែរ និងថៃ បានប្រយុទ្ធគ្នាជាថ្មីទៀត នៅតំបន់ព្រំដែនខ្មែរ-ថៃ ក្នុងខេត្តឧត្តរមានជ័យ ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសានេះ។
នៅព្រឹកព្រហាមថ្ងៃសៅរ៍ទី ២៣ ខែមេសានេះ កងទាហានខ្មែរ
និងថៃនៅព្រំដែនបានប្រយុទ្ធគ្នាម្ដងទៀតអស់រយៈពេលប្រហែលជាង ៥
ម៉ោង ហើយបន្តរហូតមកដល់ល្ងាចថ្ងៃដដែល នៅជួរភ្នំដងរែក
ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។
មេបញ្ជាការរបស់កងអនុសេនាធំវិស្វកម្មនៃកងពលតូចថ្មើរជើង លេខ ៤២ ដែលកំពុងឈរជើង នៅសមរភូមិមុខ ប្រាសាទតាមាន់ លោក អ៊ិន ស៊ន បានឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី ២៣ មេសាថា ការវាយប្រយុទ្ធគ្នាជាលើកទី ២ នេះ គឺភាគីថៃបានបាញ់មកលើភាគីកម្ពុជាមុន។
រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ឲ្យដឹងដែរថា លោកពុំទាន់មានរបាយការណ៍ស្ដីពីគ្រោះថ្នាក់ ឬខូចខាតយ៉ាងណានៅឡើយ រហូតមកដល់ម៉ោង ប្រមាណ ៤ រសៀលថ្ងៃ សៅរ៍ទី ២៣ មេសា។ ប៉ុន្តែ ការប្រយុទ្ធគ្នានៃកងទ័ពទាំងពីរនៅតែបន្តនៅឡើយ។
ក្នុងការវាយប្រយុទ្ធគ្នាលើកទីពីរនេះដែរ ប្រភពព័ត៌មានពីទូរទស្សន៍ News Asia របស់ថៃផ្សាយនៅថ្ងៃសៅរ៍ទី ២៣ មេសា បានឲ្យដឹងដែរថា ទាហានខ្មែរម្នាក់បាន ស្លាប់ និងបីនាក់រងរបួស ហើយទាហានថៃបានរងរបួសចំនួន ៧ នាក់ ថែមទៀត។
ប៉ុន្តែ កាសែត ឌឹណេសិន (The Nation) ថៃ បានផ្សាយថា ទាហានថៃម្នាក់ស្លាប់ និង ១១ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រយុទ្ធគ្នានៅព្រឹកថ្ងៃសៅរ៍ទី ២៣ មេសានេះ។
របាយការណ៍ពីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា ការប្រយុទ្ធគ្នាលើកទីមួយ កាលពីថ្ងៃសុក្រទី ២២ មេសា កងទ័ពកម្ពុជាស្លាប់ចំនួន ៣ នាក់ និងរបួសចំនួន ៦ នាក់ នៅតំបន់ប្រាសាទតាក្របី ។
កាសែតថៃ ឈ្មោះបាងកកប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍ថា កាលពីថ្ងៃទី ២២ ខែមេសា កងទ័ពថៃស្លាប់ចំនួន ៤ នាក់ និង ៨ នាក់របួស។
នៅរសៀលថ្ងៃសៅរ៍ទី ២៣ ខែមេសា ក្រសួងការបរទេសកម្ពុជា បានចេញ សេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធថៃ បានចាប់ផ្ដើមធ្វើការវាយលុកជាថ្មីម្ដងទៀតមកលើប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ទី ២៣ វេលាម៉ោង ៦ និង ១៥ នាទី នៅតំបន់ប្រាសាទតាមាន់ និងនៅម៉ោង ៦ និង ៤៥នាទី នៅតំបន់ប្រាសាទតាក្របី ។ សេចក្ដីថ្លែងការណ៍ដដែល បានឲ្យដឹងទៀតថា គោលដៅពិតនៃការវាយប្រហាររបស់ថៃមកលើកម្ពុជានេះ គឺដើម្បីកាន់កាប់ប្រាសាទរបស់កម្ពុជា។
ក្រសួងការពារជាតិកម្ពុជា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរថា ការវាយលុករបស់កងទ័ពថៃមកលើកម្ពុជា គឺជាការឈ្លានពានដោយចេតនាម្ដងហើយម្ដងទៀតមកលើកម្ពុជា។
កាលពីព្រឹកថ្ងៃសៅរ៍ទី ២៣ មេសានេះដែរ ក្រសួងការពារជាតិប្រទេសកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយឲ្យដឹងពីសភាពការណ៍តាមបណ្ដោយ ព្រំដែនកម្ពុជាថៃ ក្នុងខេត្តបន្ទាយមានជ័យថា នៅតែទទួលការគំរាមកំហែងពីសំណាក់កងទ័ពថៃ មិនត្រឹមតែលើវិស័យយោធានោះទេ តែថែមទាំងមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាថែមទៀត។ ជាក់ស្ដែងនៅវេលាម៉ោង ៣ និង ៤០ នាទីទាបភ្លឺថ្ងៃសៅរ៍ទី ២៣ មេសា មានការផ្ទុះមីន និងបាញ់កាំភ្លើងដៃជាច្រើនគ្រាប់នៅតំបន់ប្រាសាទតាក្របីដោយទាហាន ថៃ។ នៅម៉ោង ៦ និង ១៥ នាទីព្រឹក ទាហានថ្មើរជើងថៃ បានបើកការវាយប្រហារជាថ្មីទៀតមកលើកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងការពារបូរណភាពដែនដី នៅតំបន់ប្រាសាទតាមាន់ ហើយនៅវេលាម៉ោង ៦ និង ៤៥ នាទីព្រឹកថ្ងៃដដែល ទាហានថៃ មួយក្រុមទៀត បានបើកការវាយប្រហារជាថ្មីម្ដងទៀត មកលើកងកម្លាំងកម្ពុជាដែលកំពុងឈរជើងការពារព្រំដែននៅតំបន់ ប្រាសាទតាក្របី ដោយប្រើកម្លាំងថ្មើរជើង និង កាំភ្លើងធំជាច្រើនប្រភេទបាញ់មកលើប្រាសាទ និងលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល។
នៅព្រឹកថ្ងៃទី ២៣ មេសា កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) របស់ថៃ បានស្រង់សម្ដីប្រធានភូមិ ណង កាន់ណា លោក ស៊ី ផាឈឿ (Si Phachuea) នៅស្រុកភ្នំដងរែក ខេត្តសុរិន្ទ នៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីព្រំដែនថា ទាហានកម្ពុជា បានចាប់ផ្ដើមបាញ់កាំភ្លើងយន្ត និងកាំភ្លើងធុនធ្ងន់ដាក់ទាហានថៃ នៅប្រហែលម៉ោង ៦ ព្រឹក។
មន្ត្រីនាំពាក្យយោធាថៃ លោកវរសេនីយ៍ឯក សានសឺន កែវកាំនើត (Sansern Kaewkamnerd) ថ្លែងនៅព្រឹកថ្ងៃសៅរ៍ថា ការប៉ះទង្គិចគ្នាដោយអាវុធ បានផ្ទុះឡើងនៅប្រាសាទតាក្របី និងតាមាន់លើភ្នំដងរែក កន្លែងដដែល ដែលប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃសុក្រ ទី២២ មេសា។
តែទោះយ៉ាងណាក្តី នៅព្រឹកថ្ងៃសៅរ៍ទី ២៣ មេសា សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងទៀតថា ក្រសួងការពារជាតិ ក្នុងនាមរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់ភាគីថៃ សូមឲ្យបញ្ឈប់ជាអចិន្ត្រៃយ៍ នូវអំពើប្រទូស្តរាយដោយយោធាថៃប្រឆាំងនឹងកម្ពុជា ដើម្បីទុកលទ្ធភាពឲ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ៕

0 comments:
Post a Comment