ថៃ​ផ្លោង​ជាង​១០០០​គ្រាប់​មក​លើ​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​តាក្របី

ច័ន្ទ 25 មេសា 2011 10:28 AM |

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាននៅ​ ថ្ងៃ​នេះ​​ឲ្យ​ដឹង​ថា ក្នុង​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក ច្រើន​សារ​ទាហាន​ថៃ​បាន​ផ្លោង​ជាង​១០០០​គ្រាប់​កាល​ពី​ថ្ងៃទី២៤ មេសា ម្សិល​មិញ​មក​លើ​កង​ទ័ព​កម្ពុជា​ដែល​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​តាក្របី ក្នុង​គោល​បំណង​ដណ្តើម​កាន់​កាប់​ប្រាសាទ។
ផ្ទះប្រជាពលរដ្ឋត្រូវបំផ្លាញដោយគ្រាប់ផ្លោងថៃ (រូប៖កម្ពុជាថ្មី)
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ ​ឲ្យ​ដឹង​បន្ត​ថា ការ​វាយ​ប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ខូច​ខាត​ដល់​ប្រាង្គ​ប្រាសាទ​ ប៉ុន្តែ​មិន​មាន​ប៉ះ​ពាល់​ដល់​អាយុជីវិត​កង​ទ័ព​ណា​ម្នាក់​នោះ​ឡើយ។ ការ​ប៉ុន​ប៉ង​កាន់​កាប់​ប្រាសាទ​របស់​ថៃ​ត្រូវ​ទទួល​បរាជ័យ​ដោយ​ការ​រុញ​ ច្រាន​ចេញ​ពី​តំបន់​ប្រាសាទ​ដោយ​វីរៈកងទ័ព​កម្ពុជា។
ស្រប​ជា​មួយ​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​មក​លើ​ទីតាំង​យោធា ទាហាន​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំច្រើន​ប្រភេទ​ជាង​៣០០​គ្រាប់​មក​លើ​ ភូមិ​ប្រជា​ពល​រដ្ឋ​ស៊ីវិល​ក្នុង​ជម្រៅ​ជាង​២០​គីឡូម៉ែត្រពី​ខ្សែ​បន្ទាត់​ ព្រំដែន​កម្ពុជា-ថៃ ដែល​បណ្តាល​ឲ្យ​មាន​ជន​ភៀស​សឹកចំនួន​ជាង​៤៣០០​គ្រួសារ ប្រមាណ​ជាង​១៧០០០​នាក់​ភាគ​ច្រើន​ជា​កុមារ និង​ស្រ្តី។ សាលា​រៀន​មួយ​ខ្នង ផ្ទះ​ប្រជា​ពល​រដ្ឋ​១០ខ្នង​ជាមួយ​ស្រែ​ចម្ការ​ត្រូវ​រង​ការ​បំផ្លាញ។
សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ទោះ​បី​កងទ័ព​ថៃ​មាន​មហិច្ឆតា​ឈ្លាន​ពាន​ក្នុង​គោល​បំណង​​ដណ្តើម​កាន់​កាប់​ ប្រាសាទ​តាមាន់ក្តី ក៏​កង​ទ័ព​កម្ពុជា​​នៅ​តែ​ស្វិត​ស្វាញ​តស៊ូ​ប្រយុទ្ធ​​ក្នុង​សិទ្ធិ​ស្វ័យ​ ការពារ​បូរណភាព​ទឹកដី និ​ង​រក្សា​បាន​ដដែល​នូវ​ចំណុច​ឈរ​ជើង​រឹងមាំ ជា​ពិសេស​ប្រាសាទ​តាមាន់ និង​តាក្របី ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កម្ពុជា​ដដែល៕


Widget by Forex Trading | Business

comment 0 comments:

Post a Comment

Delete this element to display blogger navbar

 
© K-mall | Design by Blog template in collaboration with Concert Tickets, and Menopause symptoms
Powered by Blogger