សៀម​ចាប់​ផ្តើម​វាយ​ប្រហារ​កម្ពុជា​ក្នុង​ថ្ងៃទីបួន​ដោយ​ប្រើ​យន្ត​ហោះ ច័ន្ទ 25 មេសា 2011 3:02 PM

ប្រភព​ពី​មន្រ្តី​យោធា​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១ និង​៤៥នាទី​រសៀល​ថ្ងៃទី២៥ មេសា​នេះ សៀម​បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហា​រ​មក​លើ​កងទ័ព​កម្ពុជា​​ដោយ​បាញ់​ គ្រាប់​រ៉ុក​កែត​ចេញ​ពី​យន្ត​ហោះ​ចូល​ភូមិ​សាស្រ្ត​ចំណុច​ភ្នំកំព្រា​នៅ​ខាង ​លិច​ប្រាសាទ​តាមាន់។
ជាមួយ​នឹង​ការ​បាញ់​គ្រាប់​រ៉ុក​កែត​ចេញ​ពី​យន្ត​ហោះ សៀម​ក៏​បាន​ធ្វើ​ការ​បាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់​ចូល​មក​ ក្នុង​ទឹក​ដី​កម្ពុជា​ផង​ដែរ ។
នៅប៉ុន្មានម៉ោងមុននេះ កា​សែត​កោះ​សន្តិ​ភាព​បាន​រាយ​ការណ៍​ថា​ កង​ទាហាន​សៀម​​​បាន​ឈាន​ទៅ​​​ប្រើ​ ​យន្ត​ហោះ​​ F16​ ចំនួន​​៣​​គ្រឿង​ (យន្ត​ហោះ​​​​​ប្រយុទ្ធ​​) ​ទម្លាក់​​គ្រាប់​​​បែក​​​​ផង​ និង​​មាន​ការ​​​បាញ់​​​​កាំ​ភ្លើង​​​គាំ​ទ្រ​​ពី​​​​ទ័ព​ថ្មើ​រ​​ជើង​​សៀម​ ផង​ មក​​លើ​​ទី​តាំង​​​ខ្សែ​ត្រៀម​​​របស់​​​ទាហាន​​កម្ពុជា​ ​នៅ​​តំបន់​​ប្រា​​សាទ​​​តា​ក្របី​ ​​​តំបន់​​​​ថ្ម​ដូន​ ​និង​​រាល​​ដាល​ជិត​​ដល់​​​តំបន់​​ប្រាសាទ​​​តា​មាន់​ធំ​​ ​​ស្ថិត​​ក្នុង​​​ឃុំ​​គោក​​​មន​ ​ស្រុក​​បន្ទាយ​​អម្ពិល​ ​កាល​​ពី​វេលា​ម៉ោង​​​ប្រមាណ​​​២​​រសៀល​​​ថ្ងៃ​ទី​​២៥​ មេសា​ ២០១១​ ។
កាសែត​សរសេរ​ទៀត​ថា​ ​មន្ត្រី​​​យោធា​​កម្ពុជា​​ឈរ​ជើង​​នៅ​​ខ្សែ​​ត្រៀម​​​ជួរ​មុខ​ ​បាន​​ឱ្យ​ដឹង​​​​ជា​​ជំហាន​​ដំបូង​​ថា​ ​យន្ត​ហោះ​​​​​ F16​ របស់​ទាហាន​​​​សៀម​​​៣​គ្រឿង ​បាន​ហោះ​ហើរ​​លើខ្សែ​បន្ទាត់​​​ព្រំដែន​ក្នុងទឹកដី​​​កម្ពុជា​ ហើយ​​​ទម្លាក់​​​គ្រាប់​​​​ពី​​៦​ទៅ​​៨គ្រាប់ ​​​មក​លើ​ទីតាំង​​យោធា​កម្ពុជាឡើង​​កក្រើក​ព្រៃ​ រង្គើ​​ដី ប៉ុន្តែ​មិន​ចំ​គោលដៅ​​ទេ… លើសពីនេះទៀត ​យន្ត​​ហោះដដែល​​​បាន​ហោះ​​ឆ្វែល​​ដេញបាញ់រថយន្ត​ដឹក​​​ស្បៀង​​​ របស់ទាហានកម្ពុជា​​យ៉ាង​តក់ក្រហល់​ ប៉ុន្តែ​​មិន​ចំ​គោលដៅ ៕​​


Widget by Forex Trading | Business

comment 0 comments:

Post a Comment

Delete this element to display blogger navbar

 
© K-mall | Design by Blog template in collaboration with Concert Tickets, and Menopause symptoms
Powered by Blogger