ការ​​បង្រួបបង្រួមគណ​បក្ស​សម​រង្ស៊ី​ ​​និង​​សិទ្ធិ​​មនុស្ស​​ទំនង​​បរា​​ជ័យ​ម្តង​ទៀត



ក្តី ​រំពឹង​​នៃ​​ការ​​ច្របាច់​បញ្ចូល​​​គ្នា​​រវាង​​​គណ​បក្ស​​​សម​​​​រង្ស៊ី​​​ ​​ ​​​​និង​​​​សិទ្ធិ​​​មនុស្ស​​​ត្រូវ​​​រលាយ​​​បាត់​​​ជា​​​បណ្តើរ​​ៗ​​​ពី​​ ​អារម្មណ៍​​របស់​​ប្រជា​​​​ពល​​​រដ្ឋ​​​​ខ្មែរ​​​​ដែល​​​​ប្រាថ្នា​​ចង់​​​​ ​​ឃើញ​​​ការ​​រួប​​រួម​​គ្នា​​​រវា​ង​​​គណ​​បក្ស​​​ប្រជា​​ធិប​​​តេយ្យ​​​​ ទាំង​​​ពីរ​​ ។​
ភាព​អស់​សង្ឃឹម​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ផ្ញើ​ចេញ​នូវ​សេចក្តី​ ប្រកាស​ព័ត៌​មាន​បន្ទាន់​មួយ​នា​ថ្ងៃ​ទី​១៩​ មេសា​​​ ដោយ​​​ចោទ​​ថា​​​ ​គណ​​បក្ស​ ​សម​ រង្ស៊ី​​ ​គ្មាន​​ចេតនា​​បង្រួប​​បង្រួម​​ពិត​​ប្រាកដ​​ ។ ​​សេចក្តី​​ប្រកាស​ព័ត៌​​មាន​​នេះ​​ត្រូវ​​បាន​គេមើលឃើញ​ថា​​​ជា​​សញ្ញា​​ បង្ហាញ​អំពី​​ភាព​​មិន​​ចុះ​សំរុង​​គ្នា​​រវាង​​គណបក្ស​នយោបាយប្រឆាំង​​ទាំង ​​ពីរ​​។​​
ទោះ​​ជា​​យ៉ាង​​នេះ​​ក្តី​​ ក្រុម​​អ្នក​តាម​ដាន​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា​មួយ​ចំនួន​ រាប់​ទាំង​លោក​មឿង​ ​សុន​ ​ដែល​បាន​លា​ចេញ​​ពី​​គណ​បក្ស​​សមរង្ស៊ី​​ទៅ​​ហើយ​​ក្តី​​ ​បាន​​មើល​​ឃើញ​​ថា​​ ​គឺ​​គណ​បក្ស​​សិទ្ធិ​​មនុស្ស​​របស់​​លោក​​កឹម​​ ​​សុខា​​ ​​ទៅ​​វិញ​​ទេ​​ ​ដែល​​ប្រើ​ឧបាយ​កល​ក្នុង​​ការ​ចរ​ចា​បណ្តើរ​ និង​ដណ្តើម​យក​សមាជិក​ចុះ​ចូល​ពី​ដៃ​គូរ​ដែល​ខ្លួន​កំពុង​ធ្វើការ​ជា​មួយ​ បណ្តើរ​ ​ជា​ពិសេស​គឺ​ការ​ទទួល​យក​លោក​ ម៉ៅ​ ​មុន្នី​វ៉ាន់​ អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ និង​ក្រុម​ការងារ​របស់​លោក​ជាង​១០​នាក់​ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ។​
នៅ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ​ក៏​មាន​មនុស្ស​មួយ​ចំនួន​គាំ​ទ្រ​សកម្មភាព​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស​ដែរ ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ ការ​ចរ​ចា​ គឺ​ជា​រឿង​មួយ​ដោយ​ឡែក​ ឯ​ការ​បង្កើន​សមាជិក​សំរាប់​បក្ស​របស់​ខ្លួន​គឺ​ជា​កត្វ​កិច្ច​ដែល​ត្រូវ​តែ ​ធ្វើ​ជា​ចាំ​បាច់​ ​។​
គណបក្ស​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ចរ​ចា​ជា​មួយ​គ្នា​ច្រើន​ដង​ ណាស់​មក​ហើយ​ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ មក​ ។​ ​រហូត​មក​ទល់​ពេល​នេះ​ គណបក្ស​ទាំង​ពីរ​នៅ​តែ​មាន​ការ​ខ្វែង​ទស្សនៈ​គ្នា​ ​និង​មិន​អាច​បង្រួប​បង្រម​គ្នា​បាន​ ៕


Widget by Forex Trading | Business

comment 0 comments:

Post a Comment

Delete this element to display blogger navbar

 
© K-mall | Design by Blog template in collaboration with Concert Tickets, and Menopause symptoms
Powered by Blogger