រដ្ឋាភិបាលបានស្រាវជ្រាវរកឃើញជាថ្មីទៀតសម្រាប់ឆ្នាំនេះ
នូវបញ្ជីឈ្មោះគ្មានមនុស្សដែលគេបានដាក់បញ្ចូលដើម្បីបានប្រាក់ខែ
ឬគេហៅថា ឈ្មោះខ្មោចជាង៤ពាន់នាក់ពីស្ថាប័ននានារបស់រដ្ឋ
ទាំងស៊ីវីល និងប្រដាប់អាវុធ។
ចាប់តាំងពីចំណាត់ការលើកមុនៗដែលរកឃើញរាប់ម៉ឺននាក់
រួមទាំងលើកនេះផង
រដ្ឋាភិបាលពុំទាន់មានផែនការដាក់ទោសពួកអ្នកលាក់ទុកឈ្មោះខ្មោច
ទាំងនោះនៅឡើយទេ។ ពេលនេះបក្សប្រឆាំង
ក៏ដូចជាក្រុមមន្រ្ដីអង្គការសង្គមស៊ីវិលក្នុងស្រុកទាមទារឲ្យមាន
ការដាក់ទោសពួកគេ។
ការ ស្រាវជ្រាវរកឃើញឈ្មោះខ្មោចដ៏ច្រើននេះ គឹបន្ទាប់ពីមានប្រតិបតិ្ដការជំរឿនទៅលើមន្ត្រីរាជការដោយ រដ្ឋាភិបាលចាប់ផ្ដើមកាលពីខែធ្នូចុងឆ្នាំទៅ។ លោក ង៉ោ ហុងលី អគ្គលេខាធិការ នៃក្រុមប្រឹក្សាកំណែរទម្រង់រដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា «រដ្ឋាភិបាលនឹងចំណេញប្រាក់បានចំនួន៤លានដុល្លារក្នុង១ឆ្នាំ បើសិនជាលុបឈ្មោះមន្រ្ដីខ្មោចជាង៤ពាន់នាក់នោះចេញពីបញ្ជីបើក ប្រាក់ខែ»។
ប៉ុន្ដែយ៉ាងណាក៏ដោយ បក្សប្រឆាំងនិងអង្គការសង្គមស៊ីវីលចង់ឲ្យមានការចាត់វិធានការ ច្បាស់លាស់មួយចំពោះក្រុមមន្រ្ដីខិលខូចដែលបានលាក់ទុកឈ្មោះខ្មោច ដោយមិនត្រូវធ្វើដើម្បីតែល្អមើលនោះទេ គឺត្រូវតែនាំខ្លួនពួកគេមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានថ្លែងថា «ពួកគេត្រូវតែចាប់ខ្លួនមន្រ្ដីទាំងនោះដែលបានលាក់ទុកបញ្ជីឈ្មោះ មន្រ្ដីខ្មោច ហើយត្រូវឲ្យតុលាការដាក់ទោសពួកគេ។ បើសិនជាមន្រ្ដីពុករលួយទាំងនោះមិនត្រូវបានដាក់ទោស តើថវិកាជាតិចំនួនប៉ុន្មាននឹងត្រូវបាត់?»។
ចំណែកលោក ចាន់ សូវេត មន្រ្ដីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកក៏បានថ្លែងរិៈ គន់ចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលពុំបានដាក់ទោសទៅលើក្រុម មន្រ្ដីដែលបានលាក់ទុកឈ្មោះខ្មោចនាពេលកន្លងមកផងដែរថា «រដ្ឋាភិបាលត្រូវតែដាក់ទោសចំពោះមន្រ្ដីពុករលួយទាំងនោះ ហើយត្រូវតែរឹបអូសយកទ្រព្យសម្បត្ដិរបស់ពួកគេ…»។
គួបញ្ជាក់ថា រដ្ឋាភិបាលបានចាប់ផ្ដើមធ្វើជំរឿនមន្រ្ដីរបស់ខ្លួនជាលើកដំបូងកាល ពីឆ្នាំ១៩៩៥ ដែលគ្រានោះបានរកឃើញឈ្មោះមន្រ្ដីខ្មោច១៨០០០នាក់ និង៩០០០នាក់ចន្លោះពីឆ្នាំ២០០០ ដល់២០០១៕

0 comments:
Post a Comment