មេដឹកនាំចំនួន៣រូប ដែលរួមមានភរិយារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង ត្រូវបានព្រះរាជក្រឹត្យដែលចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រកម្ពុជា បានផ្តល់គោរមងារថ្មីមួយទៀតជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិតសភាកម្ពុជា។
ព្រះរាជក្រឹត្យចំនួន៣ ដែលចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១ បានផ្តល់គោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» ដល់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ជា ស៊ីម ប្រធានព្រឹទ្ធិសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា៕