កាសែតបាងកកប៉ុស្ដិ៍របស់សៀមបាននិយាយឲ្យដឹងនៅថ្ងៃចន្ទនេះ
ថា នាយករដ្ឋមន្រ្ដីសៀម អាប់ភីស៊ីត វីចាជីវ៉ា
មានផែនការជួបជាមួយនាយករដ្ឋមន្រ្ដីខ្មែរ ហ៊ុន សែន
នាឱកាសកិច្ចប្រជុំអាស៊ាននៅហ្សាការតាប្រទេសឥណ្ឌូនេស៊ីថ្ងៃទី៧-៨
ខែឧសភា
ខាងមុខជាលក្ខណៈទ្វេភាគីស្ដីពីជម្លោះព្រំដែនរវាងប្រទេសទាំងពី
រដែលកំពុងតែធ្លាក់ក្នុងសភាពក្ដៅគគុក។
មន្រ្ដីអ្នកនាំពាក្យរដ្ឋាភិបាលលោក ខៀវ កាញ្ញារីទ្ធ បាននិយាយថា
រដ្ឋាភិបាលពុំទាន់បានដឹងពីផែនការនេះរបស់នាយករដ្ឋមន្រ្ដីសៀមនៅ
ឡើយទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយក្រុមមន្រ្ដីខ្មែរបាននិយាយថា
ជំនួបដើម្បីពិភាក្សាស្ដីពីទំនាស់ព្រំដែនរវាងប្រទេសទាំងពីរមិនអាច
និយាយគ្នាតែពីរភាគីបានទេ
គឺត្រូវតែមានការចូលរួមពីភាគីទី៣នោះគឺតំណាងពីប្រទេសឥណ្ឌូនេស៊ី
បន្ទាប់ពីការចរចាតាមរយៈយន្ដការទ្វេភាគីបានបរាជ័យអូសបន្លាយអស់
រយៈពេលជាង៣ឆ្នាំទៅហើយនោះ៕
North Korea defection: Warning shots as soldier crosses border to South
-
The North Korean soldier had walked across the Demilitarized Zone (DMZ)
shortly after 08:00 (23:00 Wednesday).
He had emerged from thick fog at a checkpoin...
7 years ago
0 comments:
Post a Comment