2011-04-25
រដ្ឋមន្ត្រីការបរទេសអាស៊ាន លោក ម៉ាទី ណាតាលេហ្គាវ៉ា (Marty Natalegawa) ផ្អាកដំណើររបស់លោកមកប្រទេសកម្ពុជាដោយមិនទាន់មានពេលកំណត់។មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ថ្លែងនៅព្រឹកថ្ងៃទី ២៥ មេសាថា ក្រសួងការបរទេសកម្ពុជា បានទទួលលិខិតពន្យាពេលពីលោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ហើយ ហើយមិនបានបញ្ជាក់អំពីមូលហេតុអ្វីច្បាស់លាស់ទេ។ លោក ម៉ាទី ណាតាឡេហ្គាវ៉ា មកកម្ពុជា ដើម្បីចុះហត្ថលេខាលើលក្ខខណ្ឌដាក់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី នៅខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ។
លោកថ្លែងឱ្យដឹងថា ការផ្អាកដំណើររបស់លោក ម៉ាទី ណាតាលេហ្គាវ៉ា ភាគីកម្ពុជាសង្ស័យថា អាចបណ្ដាលមកពីមូលហេតុភាគីថៃមិនព្រមចុះហត្ថលេខាលើឯកសារ ព្រមព្រៀងដាក់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់ជម្លោះ ដែលនាំឱ្យកម្ពុជា និងថៃប្រយុទ្ធគ្នាដោយអាវុធជាថ្មី ចាប់តាំងពីថ្ងៃសុក្រទី ២២ មេសាមក។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានស្រង់ប្រសាសន៍របស់មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ផានីតាន វ៉ាត្តាណាយ៉ាកន (Panitan Wattanayagorn) ដែលថ្លែងថា ការផ្អាកដំណើររបស់ប្រធានអាស៊ាន លោក ម៉ាទី ណាតាលេហ្គាវ៉ា គឺលោកចង់ពិនិត្យមើលសន្ធិសញ្ញានានា រវាងកម្ពុជា និងថៃបន្ថែមទៀតសិន។
នៅថ្ងៃទី ២៥ មេសានេះ កាសែតថៃឈ្មោះ បាងកកប៉ុស្តិ៍ (Bangkok Post) បានស្រង់ប្រសាសន៍របស់មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ផានីតាន វ៉ាត្តាណាយ៉ាកន (Panitan Wattanayagorn) ដែលថ្លែងថា ការផ្អាកដំណើរនេះ គឺលោក ម៉ាទី ណាតាលេហ្គាវ៉ា ចង់ពិនិត្យមើលសន្ធិសញ្ញានានា រវាងកម្ពុជា និងថៃបន្ថែមទៀតសិន។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ថ្លែងថា កន្លងមកខាងភាគីកម្ពុជា បានជូនព័ត៌មានច្បាស់លាស់រួចហើយ ទាំងទៅប្រធានអាស៊ាន លោក ម៉ាទី ណាតាលេហ្គាវ៉ា និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកថ្លែងថា ប្រធានអាស៊ានបានជ្រាបច្បាស់ហើយៗ ទុកលទ្ធភាពឱ្យលោកចាត់រឿងនេះជាបន្តទៀតចុះ។
នៅថ្ងៃទី ២៥ មេសានេះ រដ្ឋមន្ត្រីសុខភាពសាធារណៈថៃ លោក ជុរីន ឡាក់សាណាវិស៊ីត (Jurin Laksanavisit) បានប្រាប់កាសែតថៃឈ្មោះ បាងកកប៉ុស្តិ៍ (Bangkok Post) ថា ទាហានថៃស្លាប់ចំនួន ៥ នាក់ និងរបួស ២៨ នាក់ក្នុងការប្រយុទ្ធគ្នារយៈពេលបីថ្ងៃ ចាប់តាំងពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១១។ មានសេចក្តីរាយការណ៍ថា ទាហានកម្ពុជាស្លាប់ចំនួន ៦ នាក់៕
0 comments:
Post a Comment